Author Topic: Coup détat of Tevta Year of Snake by Khmer Hora  (Read 3843 times)

Sophoan

  • Newbie
  • *
  • Posts: 4
  • Karma: +0/-0
Coup détat of Tevta Year of Snake by Khmer Hora
« on: April 16, 2013, 02:30:01 AM »
Dear Friends,
I would like to share this article for all of you to consider.
 
ឆ្នាំម្សាញ់៖ រដ្ឋប្រហារទេវតាដោយហោរាខ្មែរ
 
នៅឆ្នាំម្សាញ់ ឬឆ្នាំ ២០១៣នេះ មានភាពច្របូកច្របល់ ថាតើទេពធីតាអង្គណា ដែលនឹងចូលមករក្សាផែនដីកម្ពុជា។
បើគិតតាមបែបខ្មែរ ហើយដែលត្រូវតែគិតតាមបែបខ្មែរ ព្រោះជាចូលឆ្នាំខ្មែរ ចូលឆ្នាំ នាឆ្នាំ២០១៣នេះ មិនមែនចូលឆ្នាំនៅ
ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ​ត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ​ ២០១៣ វេលាម៉ោង០២និង១២ នាទីរំលងអធ្រាត្រ (យប់ថ្ងៃទី១៣) យកតាមមហាសង្ក្រាន្តច្បាប់ក្រសួងធម្មការនិងសាសនា ទេ
តែ
ចូលឆ្នាំខ្មែរ ត្រូវចូលនៅថ្ងៃ សៅរ័ ៣កើត វេលាម៉ោង០២ និង ១២នាទីរំលង អាធ្រាត ត្រូវនឹង ថ្ងៃទី ១៤ មេសា (ព្រឹកថ្ងៃអាទិត្យ បែបអឺរ៉ុប)។
 
យើងទាំងអស់គ្នាបានដឹងអំពីប្រវត្តិទាក់ទងទៅនឹងពិធីបុណ្យចូលឆ្នាំនៅកម្ពុជា ជាពិសេសប្រវត្តិបុត្រីកបិលមហាព្រហ្មទាំង ៧រូបដែលតែងតែផ្លាស់វេនគ្នារក្សាផែនដី ទៅតាមទំនៀមថា បើថ្ងៃចូលឆ្នាំដំបូងប៉ះចំថ្ងៃអ្វី ទេពធីតាប្រចាំថ្ងៃនោះ នឹងចូលមករក្សាចំនួនមួយឆ្នាំ។ បើឆ្នាំក្រោយប៉ះចំថ្ងៃដដែលទៀត ទេពធីតាអង្គនោះក៏នឹងចូលមកថែរក្សាទៀត។
បើថ្ងៃចូលឆ្នាំដំបូងប៉ះចំ៖
១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី

២.ថ្ងៃច័ន្ទ         ទេពធីតាព្រះនាម គោរាគៈទេវី

៣.ថ្ងៃអង្គារ     ទេពធីតាព្រះនាម រាក្យសារទេវី

៤.ថ្ងៃពុធ         ទេពធីតាព្រះនាម មណ្ឌាទេវី

៥.ថ្ងៃព្រហស្បតិ៍         ទេពធីតាព្រះនាម កិរិណីទេវី

៦.ថ្ងៃសុក្រ      ទេពធីតាព្រះនាម កិមិរាទេវី

៧.ថ្ងៃសៅរ៍     ទេពធីតាព្រះនាម មហោទរាទេវី

កាលពីឆ្នាំ២០១២ ត្រូវនឹងឆ្នាំរោង សង្រា្កន​ចូលមកនៅ​ថ្ងៃសុក្រ ៧រោជ ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១២ វេលាម៉ោង ១៩ និង១១​នាទីយប់។ ​ទេព​ធីតាដែលត្រូវវេនមករក្សាផែនដី គឺព្រះនាម កិមិរាទេវី ជាបុត្រទី៦នៃ​កបិលមហា​ព្រហ្ម ។ ការយាងមករបស់ទេពធីតាអង្គនេះ មិនមានអ្វីជាបញ្ហាឡើយ។

 ដោយឡែក នៅឆ្នាំម្សាញ់ ឬឆ្នាំ ២០១៣នេះ មានភាពច្របូកច្របល់ ថាតើទេពធីតាអង្គណា ដែលនឹងចូលមករក្សាផែនដី។ តាមមហាសង្ក្រាន្តដែលបោះពុម្ពដោយក្រសួងធម្មការនិងកិច្ចការសាសនា និយាយយ៉ាងដូច្នេះ៖
នឹងគណនាឆ្នាំ​ម្សាញ់ ឥឡូវ​នេះ​សង្ក្រាន​​ចូលមកនៅ ថ្ងៃ​អាទិត្យ ៤កើត ខែចេត្រ ត្រូវនឹថ្ងៃទិ ១៤ មេសា ឆ្នាំ ២០១៣ វេលាម៉ោង ០២​និង​១២​នាទី រំលងអាធ្រាត្រ(យប់នៃ​ថ្ងៃទី១៣) នោះព្រះអាទិត្យ​ចរចេញ​ពីមីនរាសី​ទៅថ្ថិត​នៅ​ឯមេសរាសី​ដើរ​តាមគោវិថី​គឺ ផ្លូវកណ្តាល ទើបមាន ទេពធីតាមួយ​ព្រះអង្គ​ជាមគ្គនាយិកា ព្រះនាម ទុង្សាទេវី គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរក្រហម សៀត​ផ្កា​ទទឹម គ្រឿងប្រដាប់​បទុមរាគ ភក្សាហារ ឧទុម្ពរ(ល្វា)​ព្រះហស្តស្តាំ​ទ្រង់ចក្រ​ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខគង់​លើគ្រុឌជាពាហនៈ​នាំអស់​ពួក​ទេពនិករ​បវរកញ្ញា​​ទាំងមួយសែនកោដិ ហោះទៅកាន់គុហា កែវឈ្មោះធម្មមាលី​នាទីភ្នំកៃលាស ខេត្តហិមពាន្ត ដែល​ប្រតិស្ធាន​ទុក​ព្រះសិរសា កបិលមហាព្រម្ម តម្កល់​នៅលើពានមាស នាំចេញ​មកដង្ហែ​ប្រទក្សិណ ភ្នំព្រះសុមេរុរាជ ជុំចក្កវាឡ តាម​ផ្លូវ​ព្រះអាទិត្យចរ​ជាគម្រប់ ៦០នាទី ហើយ​ដង្ហែ​ចូទៅតម្កល់ទុកដូចដើមវិញ ទើប​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយសែនកោដិ ចូលទៅ​ស្រង់ទឹក​អនោតត្តមហាស្រះ ដែលមាន​ទឹកហូរ​ចេញពី​បំពង់​ថ្មកែវ​ទាំង៧ ជាមាត់​គោឧសភរាជ ត្រជាក់ត្រជុំ ក្សេមក្សាន្ត ព្រះហឫទ័យ ទើបនាំ​គ្នា​ចូល​ទៅ​សមាទានសីល ដោយព្រះទ័យ​សោមនស្សរីករាយ​គ្រប់ៗអង្គ ក្នុង​ភគវតីសភា​ដែល​វិស្សកម្ម​ទេវបុត្រ និម្មិតថ្វាយ ហើយ​បន្ទោបង់​នូវ​អពមង្គល ​ឱ្យជ្រះស្រឡះ ចម្រើន​នូវសុភមង្គល សិរីសួរស្តី ជន្មាយុយឺនយូរ តរៀងទៅ ។
ˇ         ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ​ត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ​ ២០១៣ វេលាម៉ោង០២និង១២ នាទីរំលងអធ្រាត្រ (យប់ថ្ងៃទី១៣) ជាថ្ងៃចូលឆ្នាំ ។
ˇ         ថ្ងៃចន្ទ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា ឆ្នាំ ២០១៣ ជាថ្ងៃវ័នបត។
ˇ         ថ្ងៃអង្គារ​ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦មេសា ឆ្នាំ ២០១៣ ​ជាថ្ងៃឡើងស័ក
គម្រប់សង្ក្រាន​៣ថ្ងៃ ស្រេចបរិបូណ៌​ចូលជាសកល​ឆ្នាំ ម្សាញ់ បញ្ចស័កតរៀងទៅ ។
តាមសេចក្តីនេះ ខ្ញុំគិតថា លោកអ្នករៀបចំសរសេរនេះ មានការយល់ខុសអំពីរបៀបគិតរកថ្ងៃចូលឆ្នាំ។ តាមទំនៀមខ្មែរ(ទាំងតាមបែមព្រាហ្មនិងបែបពុទ្ធសាសនា) គេរាប់ថាថ្ងៃមួយថាជាថ្ងៃថ្មី គឺនៅពេលព្រឹកព្រលឹម ដោយការសម្គាល់លើការមើលឃើញអញ្ចាញដៃច្បាស់ ឬនៅពេលព្រះអាទិត្យរះ។ ទំនៀមនេះ ខុសពីខាងអឺរ៉ុប ដែលរាប់ថាជាថ្ងៃថ្មី នៅវេលាម៉ោងសូន្យ ឬម៉ោង២៤:០០ នាទីយប់។ បើគិតតាមបែបខ្មែរ ហើយដែលត្រូវតែគិតតាមបែបខ្មែរ ព្រោះជាចូលឆ្នាំខ្មែរ ចូលឆ្នាំ នាឆ្នាំ២០១៣នេះ មិនមែនចូលឆ្នាំនៅ
ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ​ត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ​ ២០១៣ វេលាម៉ោង០២និង១២ នាទីរំលងអធ្រាត្រ (យប់ថ្ងៃទី១៣) ជាថ្ងៃចូលឆ្នាំ ទេ ព្រោះថា វេលាម៉ោង០២និង១២ នាទីរំលងអធ្រាត្រ (យប់ថ្ងៃទី១៣) គឺនៅជាថ្ងៃសៅរ័ នៅឡើយទេ។
តែ
ចូលឆ្នាំខ្មែរ ត្រូវចូលនៅថ្ងៃ សៅរ័ ៣កើត វេលាម៉ោង០២ និង ១២នាទីរំលង អាធ្រាត ត្រូវនឹង ថ្ងៃទី ១៤ មេសា (ព្រឹកថ្ងៃអាទិត្យ បែបអឺរ៉ុប)។
រឿងនេះសំខាន់ណាស់ ព្រោះទេពធីតាដែលនឹងត្រូវចូលមកថែរក្សាផែនដី គឺជាបុត្រីទី៧ ទេ ដែលមានព្រះនាម មហោធរៈទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត្ន ភក្សាហារសាច់ទ្រាយ អាវុធស្ដាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក។ ដែលថាសំខាន់ ព្រោះការចូលឆ្នាំនេះ ទាក់ទងទៅនឹងទំនាយប្រចាំឆ្នាំ ដោយបុរាណាចារ្យលោកមានជាទំនាយ សំរាប់ថ្ងៃទាំង៣ ដែលជាថ្ងៃចូលឆ្នាំ នេះ ខុសៗគ្នាដូចតទៅ៖
ថ្ងៃទី១ ហៅថា ថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។ថ្ងៃទី២ ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល ។ថ្ងៃទី៣ ហៅថា ថ្ងៃឡើងស័ក្តិ ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី ។
បើយកតាមច្បាប់មហាសង្ក្រាន្តរបស់ក្រសួងធម្មការនិងកិច្ចការសាសនា ដោយថ្ងៃអាទិត្យជាថ្ងៃមហាសង្ក្រាន្តនោះ
ˇ         ថ្ងៃអាទិត្យជាថ្ងៃមហាសង្ក្រាន្ត ផលិតផលកសិកម្មមិនសូវថ្លៃទេ។

ˇ         ថ្ងៃច័ន្ទជាថ្ងៃកណ្តាល អំបិលនឹងថ្លៃ ក្សត្រីនិងជំទាវខុនណាងទាំងឡាយច្រើនក្តៅក្រហាយ កើតរឿងរ៉ាវ និងជំងឺផ្សេងៗ

ˇ         ថ្ងៃអង្គារជាថ្ងៃឡើងស័ក ពួកអាមាត្យ និងមន្ត្រីទាំងឡាយ មានសេចក្តីសុខ ទោះមានសង្គ្រាមក៏នឹងឈ្នះ

បើយកតាមច្បាប់បូរាណខ្មែរ ដោយថ្ងៃសៅរ៍ ជាថ្ងៃមហាសង្ក្រាន្ត នោះ
ˇ         សៅរ័ជាថ្ងៃមហាសង្ក្រាន្ត បណ្តាលហេតុឲ្យអន្តរាយកណ្តាលស្រុក ពុំនោះសោតនឹងមានភ្លើងសាហាវ ចោរព្រៃចិត្តកាច ជំងឺដំកាត់ច្រើន

ˇ         ថ្ងៃអាទិត្យជាថ្ងៃកណ្តាល ស្រូវនឹងងាប់ច្រើន នឹងឮសូរភាសាមនុស្សជាតិដទៃ មន្រី្តទាំងឡាយ នឹងក្តៅក្រហាយក្នុងចិត្ត

ˇ         ថ្ងៃច័ន្ទជាថ្ងៃឡើងស័ក ព្រះរាជទេពី និងពួកឈុននាងស្រីស្នំបរិវារប្រកបទៅដោយសេចក្តីសុខ ព្រមទាំងសេចក្តីចម្រើនដោយសិរីយសសម្បត្តិ

តែទោះជាយ៉ាងណាក្តី រឿងទំនាយនេះ មិនគប្បីយកជាការ១០០%ឡើយ ព្រះមានសៀវភៅខ្លះក៏ទាយខុសអំពីនេះដោយអន្លើដែរ តែរឿងដែលសំខាន់ គឺរឿងទេពធីតាដែលត្រូវមករក្សាផែនដីនេះ ដែលកំហុសនេះ៖
ˇ         ជាកំហុសដោយអចេតនា?

ˇ         ជាការយល់ច្រឡំ?

ˇ         ជាការដឹងមិនដល់ ?

ˇ         ជាការធ្វើរដ្ឋប្រហារ? ឬ

ˇ         ជាការគៃបន្លំអំណាចពីទេពធីតាប្រចាំថ្ងៃសៅរ៍ព្រះនាមមហោធរៈទេវី  យកទៅថ្វាយទេពធីតាប្រចាំថ្ងៃអាទិត្យព្រះនាមទុង្សាទេវី ??? ដោយហោរាចារ្យប្រចាំស្រុកខ្មែរ?

តាមន័យនេះ ហោរាទស្សន័ទាយអំពីសង្ក្រាន្តប្រចាំឆ្នាំ មិនខុសអ្វីពី គណកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ឬគជប នោះទេ បើសិនជាកើតកំហុសទះជាតាមករណីណាមួយក៏ដោយដូចខាងលើនេះ កម្ពុជាយើងនឹងមានរដ្ឋាភិបាលមួយដែលមិនស្របទៅតាមក្បួនតម្រាដែលបានចែងទុកឡើយ។
សូមជួយពិចារណាផងថា តើយើងគួរយករឿងនេះ ផ្សព្វផ្សាយឲ្យបានដឹងដែរឬទេ។
សូមអរគុណ
ហេង មណីចិន្តា