Author Topic: ទស្សន:អំពីសត្វឆ្កែ (ត)  (Read 2988 times)

cancambodia

  • Administrator
  • Newbie
  • *****
  • Posts: 22
  • Karma: +1/-0
  • CAN
    • Cambodia Academic Network បណ្តាញបញ្ញវន្តខ្មែរ
ទស្សន:អំពីសត្វឆ្កែ (ត)
                                     ---
ក្នុងភាសាខ្មែរ ការនិយមយកពាក្យ ឆ្កែ មកប្រើ  មានច្រើនប្រការតទៅទៀត ជាបែបឧបមានវិធី (ប្រៀបធៀប)ក៏មាន ជាវិធីបង្កើតផ្សំពាក្យថ្មីមួយទៀតក៏មាន ជាបែបជំនឿទម្លាប់ទំនៀម ឬជាបែបកម្ចីពាក្យពី​បរទេសនោះ ក៏ឃើញមានខ្លះដែរ ។ល។

១.​ ឧបមានវិធី (Comparison)
- ងាប់ដូចខ្មោចឆ្កែ = ជាការបង្អាប់បង្អានចំពោះកិច្ចណាមួយដែលគ្មានបានទទួលការទទួលខុសត្រូវ  ជួយ
    ជ្រោមជ្រែងអ្នកដែលបានធ្វើទៅហើយនោះ  នៅទីបំផុតបានទទួលគ្រោះថ្នាក់ - គឺស្លាប់ដោយគ្មានតម្លៃ។
     • ប្រយ័ត្នងាប់ដូចខ្មោចឆ្កែ ! គ្មាននរណាគេយកភ្នែកមើលទេ !
- ញាប់ដូចឆ្កែអេះ = ជាឧបមានវិធី  ប្រៀបប្រដូចសកម្មភាពណាមួយ ទៅនឹងឆ្កែយកជើងអេះរមាស់វា ។
- មេឆ្កែកំផើម = ដាច់ដាបខ្លាំងដូចឆ្កែញី -កាលបើវាផើមហើយ  វាស្រេកឃ្លានណាស់ វារត់តត្រុកគ្រប់ទិសទី
     មិនឈប់ឈរ ស្វែងរកចំណីអាហារ ។ ឃើញមានប្រើពាក្យនេះ ក្នុងល្បែងកម្សាន្តខ្មែរបុរាណខ្លះដែរ ។
- មុខឆ្កែ (មុខឆ្កែស្រែជម្រៅ) = គ្មានខ្មាស់អៀន (ពាក្យត្មះតិះដៀលខ្លាំងៗ) shameless – a strong insult.
- ឆ្កែបានជិះឡាន = ជាលក្ខណ:មួយរបស់មនុស្សដែលបញ្ចេញអោយឃើញ -ប្រៀបបានទៅនឹងសត្វឆ្កែ ដែល
    តែងតែអើតក្បាលវាចេញពីឡាន ។ ជាពាក្យ (slang) ក្នុងការរិះគន់ភាពរញ៉ីរញ៉ៃ នៃក្រុមមនុស្ស  ។
- បាក់ត្រចៀកខ្លប = ចរិតខ្លាចគេប្រឹងស្តាប់ ដូចឆ្កែដាក់ត្រចៀកចុះដូច្នោះឯង (to listen stupidily – as a dog)

២. ពាក្យបង្កើតផ្សំ  Word creation (Compound word)
- ឆ្កែញាំង (insect) = គេយកសំបុកឆ្កែញាំង បុកលីងជាមួយដីប្លី - ប្រមាត់ជ្រូក និងគ្រឿងឯទៀតៗ រក្សាទុក
    សម្រាប់លាបពោះពុងកូនខ្ចី ។  នេះក៏ជា Home remedy ខ្មែរបុរាណយើងមួយដែរ  ។
- កូនឆ្កែញាំង (adopted child) = ជាបកាសន: (expression) នៅតាមស្រុកស្រែ សម្រាប់ហៅកូនចិញ្ចឹមកាល
    នៅពីតូចៗ ស្រីក្តី - ប្រុសក្តី ។ ដល់ពេលធំឡើង  គេលែងហៅដូច្នេះទៀតហើយ - គេហៅតាមធម្មតា ។
- ឆ្កែស្រែង (medicinal tree) = ជាប្រភេទឈើប្រើការជាថ្នាំសង្កូវ តាមវិធីផ្សំថ្នាំបុរាណ  ។
- កន្ទុយឆ្កែ = ប្រភេទស្មៅដែលមានផ្កាដូចជាកន្ទុយឆ្កែ (Parietaria cochinchinensis)
- ត្រីអណ្តាតឆ្កែ (fish) = ជាឈ្មោះប្រៀបប្រដូចត្រីទឹកសាបមួយប្រភេទ​ - kind of freshwater flounder.
- ឆ្កែព្រៃ (wild dog) = ជាឆ្កែមាឌតូចៗ មានកូនច្រើន ​ប្រហាក់ប្រហែលគ្នានិងសត្វស្វានដែលមានមាឌធំជាង ។
- ឆ្កែអង្គុយ = ជាឈ្មោះកន្លែងមួយក្នុងព្រៃជ្រៅ  ជិតបឹងរាម ខាងទិសនិរតីភ្នំធិបតី  ខេត្តបាត់ដំបង ។ ពេលដែល
    ខ្មែរក្រហមយកប្រជាជន ១,២០០នាក់ ជាអ្នករំដោះថ្មី ទៅដាក់គុកនៅទីនោះ (នៅបឹងរាមនិងឆ្កែអង្គុយ) គេត្រូវ
    បានស្លាប់អស់ជិត ២/៣ ហើយសល់ប៉ុន្មាន អង្គការអាពត បញ្ជាអោយចេញមករស់នៅជើងភ្នំធិបតីវិញ នៅ
    ខែវិច្ឆិកា ១៩៧៥ ។ (កំណត់ហេតុផ្ទាល់អ្នកនិពន្ធ)
- ប្រឡៅឆ្កែ (Dog tag) = ហាក់ដូចជាឃ្លាតន័យពីពាក្យ ”ប្រឡៅ” ពីមុន បែរទៅជាមានន័យសម្គាល់ពីផ្លាក
    ឈ្មោះទៅវិញ ក្នុងពេលបច្ចុប្បន្ននេះ ។
- អន្ទាក់កឆ្កែ = រំងកទាក់ឆ្កែ  មានដងវែង និងខ្សែលួស ភាគច្រើនធ្វើពីហ្វ្រាំងកង់ចងជារង្វង់ មានគន្លាក់ល្មម
    ក ឆ្កែមិនអោយវាស្ទះដាច់ដង្ហើមស្លាប់ ។
- ទាក់កឆ្កែ “ចង” = លក្ខណ:ចំណង  ដែលទុកគន្លាក់មិនសម្លាប់មុខ - ជាប់មាំតែស្រួលស្រាយវិញ  ។
- ពពែឆ្កែ “ភ្នែកកើត” eye sore) = ជាជំងឺភ្នែកឈឺ ​ដោយដីហុយប៉ះក្តី ឬ​ដោយក្លាយពីប្រការណាមួយក្តី ។ 
    ឈ្មោះជំងឺនេះ ហាក់បីដូចជាពាក្យ “បង្អាប់ចំអន់លេង” ផង ជាពាក្យ”មែនទែន”ផង ដោយច្រើនបង្អាប់ថា​ 
    ព្រោះតែឯងបានឃើញ ”ឆ្កែដោយគ្នា” ហើយ  បានជា”ភ្នែកឯងកើតពពែឆ្កែ”ដូច្នេះ ។​

៣.​ ពាក្យថ្មីបង្កើតជំនួសទស្សន:ណាមួយ (Neologism)
- គោត្រឹក “សាច់” (Slang) = ជាពាក្យបង្កើតថ្មីសំដៅទៅលើ ”សាច់ឆ្កែ” ដែលគេយកមកស្ល ដើម្បីចៀសវាង 
    ការបង្អាប់បង្អោនឬខ្ពើមរអើមពីអ្នកស្តាប់ ។​
- បញ្ជីស្បែកឆ្កែ (black list) = ប្រហែលជាចង់ប្រែពាក្យ black list នេះទេដឹង ?  តែមិនចង់និយាយថា “ខ្មៅ”
    ព្រោះវាមិនសូវធ្ងន់ - អាក្រក់ ឬថោកទាប ដូចជា ”ពាក្យឆ្កែ”នោះ  ។
- ឆ្កែបម្រើ  (watch dog) = ជាពាក្យថ្មី  ប្រហែលប្រែចេញពីពាក្យ watch dog នេះទេដឹង? គឺសម្គាល់ដល់
     ពពួកមនុស្ស  ដែលជាអ្នកបម្រើ ​ចាំមើលអោយចៅហ្វាយខ្លួនក្នុងគ្រប់កិច្ចការផងទាំងពួង  ហើយវានឹង
    រាយការណ៍ប្រាប់វិញ ។ វាជាពាក្យជេរប្រទេចផ្តាសា ដូចជាថា៖ អាមួយនេះជាឆ្កែបម្រើយួន កញ្ជះអាខ្វាង -
    គេគ្រាន់តែប្រើក្បាលវា  អោយមកព្រុស ជំនួសចៅហ្វាយវាប៉ុណ្ណោះ “ ។
- ពួកអាទាក់ឆ្កែ (slang) = ជាពាក្យផ្សា - សំដៅដល់ពួកខិលខូចដែលតែងតែរំពៃទាក់ពួកស្រីៗឆោតល្ងង់ ដូចជា
    ពពួកដើរទាក់ឆ្កែ  ដែលតែងតែរំពៃមើលឆ្កែអារាត់អារាយ - ឆ្កែបង់ម្ចាស់ដូច្នោះដែរ (dog catchers) ។ វាជា
    ពាក្យព្រមានស្រីៗថា ៖ ប្រយ័ត្នពួកអាទាក់ឆ្កែវើយ ! ។  តាមមើលទៅ ពាក្យនេះកើតមានយូរមកក្រែលហើយ
    ដែរ គឺតាំងពីជំនាន់បារាំងម្លេះ មានក្រុមរបឹប ជាពួកដើរទាក់ឆ្កែ ដែលតែងតែដើរទាក់សត្វឆ្កែមុនពេល រដូវ
    ភ្លៀងធ្លាក់ ព្រោះនៅពេលនោះក្តៅខ្លាំង សត្វឆ្កែច្រើនតែកើតជំងឺឆ្កួត ។ ក្រុមនេះក៏ចាប់គោ - ក្របី- សេះណា
    ដែលមិនដឹង - មិនស្គាល់ម្ចាស់ យកទៅរក្សាទុកនៅកន្លែងមួយហៅថា​ មន្ទីររបឹប​ ។
ពាក្យព្រុស និង ពាក្យ ប្រូ = “ព្រុស”ប្រើជាមួយនឹងសត្វឆ្កែ ។ បើ”ព្រុស”ប្រើសំដៅទៅមនុស្សណាម្នាក់នោះ
    មនុស្សនោះឯង ច្បាស់ជាមានបញ្ហាហើយ ។ តែពាក្យ ”ប្រូ” វាជាពាក្យថ្មី  ប្រើសម្គាល់ទៅមនុស្ស  មិនមែន
    ទៅ សត្វឆ្កែទេ ។ “ប្រូ“ជាលក្ខណ:ព្រុស  ដែលគ្រាន់តែអោយឮដូចឆ្កែព្រុសដូច្នោះឯង ។ ន័យសេចក្តី
    (substance) វាមិនសូវជាមាន ឬ វាគ្មានតែម្តង  គឺមានតែសូរកងរំពង (rhetoric) ប៉ុណ្ណោះ។  គេច្រើនហៅ
    វាថា “អាជើងប្រូ” (អាជើងអួត) ព្រោះតួនាទីវា គេប្រើក្បាលវាមកអោយមក”ព្រុស”  គឺ”ប្រូ”នេះឯង ។
    ពាក្យនេះមិនមែនក្លាយពីបារាំង- អង់គ្លេសអ្វីទេ តែជាពាក្យបង្អាប់នរណាម្នាក់ ដោយមិននិយាយចំថាព្រុស
    ព្រោះវាធ្ងន់ពេក ក៏ថាប្រូទៅ ។  វាមិនខុសអ្វីរឿងព្រុស​និងប្រូទេ  វា “ឌាតែខ្នូច” តែ “ប្រូ”  វាកំពុងពេញនិយម
    សព្វថ្ងៃនេះផង ។ 

៤ ឈ្មោះ (ការនិយមដាក់ឈ្មោះឆ្កែ)

ឈ្មោះពាល = ជំនាន់មុន គេច្រើននិយមដាក់ឈ្មោះសត្វឆ្កែ ថាអាពាល ។ ដោយឃើញវាពពាលខ្លួនក៏ហៅ
ថា អាពពាល > អាពាលទៅ ។  តែពាក្យ “ពាល”  នេះច្រើនសំដៅតែទៅឆ្កែដែលកាច -ពូកែខាំគេ​ ខាំឯង ដូច
    ជាមនុស្សខ្លះដែលចូលចិត្តតែប្រខាំដូចសត្វឆ្កែនោះ គេហៅថាមនុស្សពាល ឬអាជនពាល ។

អាលោ - អាឡូ <លូ គឺវាប្រសប់​លូ ឬ​ចូលចិត្តលូច្រើនទេដឹង ?តែមិនមែនមកពីពាក្យ Allo ឬ Hello នោះទេ ។

៥. ពាក្យបណ្តៅ (Riddle) ទាក់ទងទៅនឹងសត្វឆ្កែ ដូចជា ៖
- អង្គុយខ្ពស់ជាងឈរ  អ្នកណាមិនរក៍ឆ្កែ  ។
- អង្គុយខ្ពស់ជាងឈរ    ចុះមក៍ក្បាលមកមុន  ។
- ង៉ក់ៗ លីទំពក់ចូលព្រៃ  ។
- ទៅលីទំពក់  មកលីទំពក់  ។
- ក្បាលពីរកន្ទុយពីរ  ក្តិតមួលឡោស៊ី  ជើងប្រាំបី  ។

៦. ជំនឿនិងទម្លាប់ទំនៀម (Beliefs – Custom)
- សម្លម្ជូរខួប = ជាគ្រឿងថ្នាំផ្សះដំបៅសត្វឆ្កែ ។  វាឆាប់ជារួមមុខដំបៅ ហើយរុយមិនសូវរោមបែងដង្កូវ
    (អំបោះ)។ ចាក់ស្រោចលើដំបៅ បានតែ៣ ឬ៤ដងច្បាស់ជាឃើញប្លែកខ្លះមិនខាន ។​​ វាជា Home
    Remedy មួយដែលខ្មែរនិយមប្រាប់តៗគ្នាមក ។ សាកសិទ្ធិ៍  ឬ​មិនសាកសិទ្ធិ៍ស្រេចនូវសាក លមើល !
- កាកដូង = ឆ្កែច្រើនស៊ីកាកដូងដែលគេចាក់ចោល ។​ជាតិដូងធ្វើអោយឆ្កែជ្រុះរោម កើតជាជំងឺអង្គែស៊ី
    (scabies) ។ វាជាសត្រូវនឹងស្បែកសត្វឆ្កែ បណ្តាលអោយរមាស់មិនឈប់ឈរ ។
- សំបកកន្ទួតស៊ីផ្លែ = (Cicca nodiflora  or Cicca racemosa) កន្ទួតស៊ីផ្លែជារុក្ខជាតិ  អោយគុណផងអោយ
    ទោសផង ។  ផ្លែវា -ស្លឺកវា យកមកធ្វើជាអាហារបានឆ្ងាញ់ពិសា តែកុំប៉ះសំបក និងឫសវា អាចនឹងមាន
    គ្រោះថ្នាក់ដល់អាយុជិវិត  ។  គេបំពុលឆ្កែដោយប្រើសំបកវា  ហាលថ្ងៃក្រៀមបុកលាយនឹងបាយដាក់
    អោយវាស៊ី  ។ សត្វឯទៀតក៏ងាប់ដែរ កាលបើ​បានស៊ីបាយលាយសំបកកន្ទួតនោះទៅ  ។
- ប្រទាលថ្លើមឆ្កែ = ប្រភេទដំណាំប្រើការជាថ្នាំផង នឹងជាអបិយជំនឿលើឫទ្ធិ៍អំណាចផង ដោយបន្ទន់អោយ
    អ្នកផង - អ្នកដទៃ មានចិត្តស្លូតបូត - អាចទាក់ទាញទឹកចិត្តអតិថិជនអោយចូលមកក្នុងហាងខ្លួន ។
   ច្រើនមាន ជាតិហ្វុសស្វ័រពេលយប់ ហោះហើរចេញពីគុម្ពប្រទាល ឃើញជាភ្លើងភ្លឺចិញ្ចាចម្តងៗ  ។
- ឆ្កែឃើញខ្មោច = ជាជំនឿនិយាយតៗគ្នាថា  សត្វឆ្កែអាចឃើញខ្មោចបាន ។  ភ្នែកឆ្កែមានពណ៌មិនដូចភ្នែក
    មនុស្សទេ ។  ព្រោះតែវាឃើញខ្មោចនោះហើយ បានជាវាចេះតែព្រុសមិនឈប់ឈរ ។  ការពិតឆ្កែឃើញ
    ខ្មោច ឬមិនឃើញនោះ  ពុំទាន់មានឯកសារពិតប្រាកដណាមួយបានបញ្ជាក់នៅឡើយទេ  ។
- យួនស៊ីឆ្កែ = ពួកយួនវាចូលចិត្ត red meat ជាងខ្មែរ ។ យើងអោយឈ្មោះថា ពួកអាយួនធ្មេញខ្មៅស៊ីឆ្កែ 
     (យួនវ៉េ) ។ ក្នុងភាសាបាលី ពួកអាស៊ីសាច់ឆ្កែ (dog eater) គឺ សបច sapaca; សបាក sapāka ។
- ខ្មែរខ្ពើមសាច់ឆ្កែ = Khmer staple foods are rice and fish. ខ្មែរសម័យមុន មិនដាច់ដាបដូចយួនដែល
    ប្រទះអីក៏ចេះតែព្រលះទៅនោះទេ  ។

៧. ភាសិតខ្មែរបុរាណ (Old Khmer sayings & Proverbs)
- ឆ្កែខាំអោយរកម្ចាស់ -កុំខាំឆ្កែវិញ = ក្នុងវិធីដោះស្រាយបញ្ហា  គឺត្រូវធ្វើឬដើរអោយទៅតាមគតិយុត្តិ - តាមផ្លូវ​
    ច្បាប់ គឺកុំតាមកំរោល កាលបើមានហេតុការណ៍ណាមួយនោះ ។
- ឆ្កែព្រុសមិនដែលខាំ - តើឆ្កែខាំមិនដែលព្រុសទេ ? (non- predictability) = មិនត្រូវទាំងអស់នោះទេ - ត្រូវតែ
    ប្រុងប្រយ័ត្ន ។ តើដែលមានឆ្កែខាំ ណាមួយហើយមិនចេះព្រុសនោះទេ ? ព្រុសវាជាធម្មជាតិរបស់សត្វឆ្កែទៅ
    ហើយ ។ ព្រុសឬមិនព្រុសវាមិនសំខាន់ទេ តែត្រង់ខាំឬមិនខាំនេះឯង  វាជាបញ្ហាចំពោះមនុស្សយើង ​ដែល
    មិនមែន​ជាម្ចាស់វានោះ ។
- ឆ្កែជាអោយបាយវាស៊ី = ក្នុងច្បាប់ឧបទេសខ្មែរ បានដាស់តឿនអោយរំពៃមើល ឆ្កែឆ្មាល្អៗក្នុងផ្ទះ អោយម្ហូប
     ចំណីវាស៊ីផង  ព្រោះវាមានប្រយោជន៍ជួយចាំថែរក្សាផ្ទះសម្បែងយើងដែរ ។ កុំគិតតែពីអាឆ្កែបំបង់បាយ​
    នោះពេក  ព្រោះវាគិតតែដេកស៊ីៗ ។​ រីឯមនុស្សក៏ដូចគ្នាដែរ  អ្នកនៅជាមួយគ្នានោះ - ក្នុងន័យត្រង ក៏ដូចជា
    ក្នុងន័យប្រៀបធៀប ។
- មានសំរាមទើបឆ្កែវាជុះ (Causality) = មានប្រឡាយទើបទឹកវាហូរ ជាគំនិតមួយនិយាយពីហេតុនិងផល
    ដែលកើតមានឡើង នៅក្នុងសង្គមមនុស្ស  ដោយការប្រៀបធៀប  ។ តែក៏វាមិនទៀងទាំងអស់នោះទេដែរ
    ព្រោះសង្គមបរិយាកាស ប្តូរផ្លាស់ ឯច្បាប់ធម្មជាតិ  ក៏គង់នឹងមានងាករេពីនិយាមដែលធ្លាប់មានមកនោះ ។
- អាចម៍និងឆ្កែ (Analogy) (មនុស្សនឹងប្រាក់ យក្ខនឹងសាច់ អាចម៍នឹងឆ្កែ) = នេះសម្រាប់តែឆ្កែស្រុកខ្មែរទេមើលទៅ
    ​ដែលអាចនឹងពន្យល់បែបនេះបាន ? ។ វាបញ្ចាំងអោយឃើញនូវវប្បធម៌រលួយរលេះមួយ ដែលទៅជា
    ធម្មតា​ទៅហើយនៅស្រុកខ្មែរសម័យនេះ ។
- កាត់កន្ទុយលាបកំបោរ = ជាទស្សន:មួយយល់ថាអស់ផ្លូវនឹងកែកើតទៀតហើយ ថាត្រូវតែបញ្ឈប់ - បញ្ចប់
   លែងទាក់ទងចំពោះកិច្ចការ ឬបុគ្គលណាមួយ ព្រោះវានាំតែអោយខូចផលប្រយោជន៍ - ខូចឧត្តមគតិកាន់តែ
   ខ្លាំងឡើង ។ វាជាការប្រៀប​ធៀបមួយទៅនឹងការកាត់កន្ទុយឆ្កែដូច្នោះដែរ ព្រោះវាមិនងាយនឹងធ្វើទៅកើតទេ
   ចំពោះកន្ទុយខ្វៀនរបស់សត្វឆ្កែ។ នៅអាមេរិកនេះ  គេមានកាត់កន្ទុយឆ្កែប្រភេទខ្លះ ​តាំងតែវានៅពីតូច ព្រោះ
   វាចេះតែខាំកន្ទុយខ្លួនវា កាលបើវាធំឡើង ។ ការកាត់កន្ទុយបែបនេះ  វាមិនទាក់ទងទៅនឹងរឿងកាត់កន្ទុយ
   លាបកំបោររបស់ខ្មែរនោះទេ ។

៨. និរុត្តិសាស្រ្ត ៖ (Philology) ទាក់ទងទៅនឹងពាក្យ ឆ្កែ
• ពាក្យខ្មែរ : ច្កេ - ឆ្កេ > ឆ្កែ 
ក្នុងសីលាចារឹក  កន្លែងខ្លះមានប្រើពាក្យថា ច្កេ cke  ឆ្កេ chke ដែលក្រោយមក  បានក្លាយទៅជាពាក្យថាឆ្កែ ដូចសព្វថ្ងៃ  ។
• ពាក្យតំបន់អាស៊ីអាគ្នេយ៍ (Austro-Asiatique) : ច(ឆ្នាំ​ចឬតំណាងឆ្នាំសត្វឆ្កែ)
ពាក្យនេះឃើញមានប្រើក្នុងសីលាចារឹកដែរសម្គាល់ឈ្មោះឆ្នាំទី១១ ផ្នែកចន្ទគតិ ដូចជាសីលាចារឹក
K.24  = វ ចោ va co
K.830 = ត ១០២៨ ឝក  ចោ នក្សត្រ​ ta 1028  saka co naksatra …
តែទោះបីថា មានកំណត់ត្រានៅលើសិលាចារឹកយ៉ាងនេះក្តី  ក៏វាមិនប្រាកដថាពាក្យ ច (ចោ) នេះជាពាក្យ ខ្មែរដែរ  ព្រោះឈ្មោះក្នុងរបាប់ឆ្នាំទាំង១២  នេះជាពាក្យក្នុងក្រុមភាសាតំបន់អាស៊ីអាគ្នេយ៍ ។  ពិតមែនតែ យួនប្រើពាក្យ Chσ ប្រែថាឆ្កែ  ក៏ពាក្យ ច​ នេះមិនមែនជាពាក្យយួនដែរ ។
• កម្ចីពាក្យ (Borrowed words) - from Pali Sanskrit.
ខ្មែរទូទៅ ​ច្រើនតែស្គាល់ពាក្យ “ឆ្កែ” ជាភាសាបាលីត្រឹម​តែពាក្យ​សុនខ sunakha (ឆ្កែឈ្មោល)ឬ មួយ សុនខី sunakh² (ឆ្កែមេ -ឆ្កែញី) ប៉ុណ្ណោះ  - តែវាមានច្រើនតទៅទៀត ដូចជា ៖

សុវាណ suvāΊa, n.m. = ឆ្កែឈ្មោល
សារមេយ sārameya  or  សារមេយ: sārameyah, n.m. = ឆ្កែឈ្មោល - តែបើតាមន័យដើមវា 
    មានន័យថា កូនប្រុសរបស់ សរមា saramā  ។

កុក្កុរ kukkura, n.m. = ឆ្កែឈ្មោល  ។  កុំច្រឡំពាក្យថា កុក្កុដ kukku΅a, n.m. = មាន់ឈ្មោល
សា sā, n.m. = ឆ្កែឈ្មោល
សុណ suΊa, n.m. = ឆ្កែឈ្មោល
សោណ soΊa, n.m = ឆ្កែឈ្មោល  -  សោណី soΊ², n.f. = ឆ្កែមេ
សុណី suΊ², n.f. = bitch ឆ្កែញី
សុនខី - សុនី sun², n.f = bitch ឆ្កែញី

Notes : 1. ពាក្យ”មេ”  និង “ញី” មានន័យប្រហែលគ្នា ។​ តែពាក្យ”មេ”  មានន័យខ្ពស់ជាងពាក្យ ”ញី” ។ មិនត្រូវហៅសត្វដំរី ថា
                     ដំរីញីទេ តែហៅថា “ដំរីមេ” ឬ​ “មេដំរី” វិញព្រោះគេទុកសត្វដំរីជាសត្វប្រសើរ ជាងសត្វតិរច្ឆាននានា  ។
      -     2. ពាក្យ សុនខ [អានថា​សុ -ណក់] ព្រោះពាក្យនេះ ជាពាក្យ២ម៉ាត់គឺ សុ su + នខ​ nakha ។ សុ su ប្រែថាល្អ- មាំ- ពូកែ ។
                      រីឯ នខ​ nakha ប្រែថាក្រចក ឬមានន័យថា​ សត្វដែលមានក្រចកល្អ - មាំ ឬមួយប្រែថា “សត្វពូកែរត់” ។
      កុំសរសេរ​ សុន- ខ តែគួរដាក់ សុ -នខ  បែបនេះទើបត្រូវជាង ។​ តែតាមធម្មតា  គេមិនសូវសរសេរដាច់ពីគ្នាទេ ព្រោះហេតុ   
      នោះហើយបានជាមានការច្រឡំក្នុងរឿងនេះ  ។

Continue reading below:
« Last Edit: March 23, 2013, 12:40:31 AM by cancambodia »
បណ្តាញបញ្ញវន្តខ្មែរ

cancambodia

  • Administrator
  • Newbie
  • *****
  • Posts: 22
  • Karma: +1/-0
  • CAN
    • Cambodia Academic Network បណ្តាញបញ្ញវន្តខ្មែរ
Re: ទស្សន:អំពីសត្វឆ្កែ (ត)
« Reply #1 on: March 22, 2013, 01:23:46 PM »

យោបល់រួម
ក.​ ទស្សន:ខ្មែរក្នុងការវាយតម្លៃចំពោះសត្វឆ្កែ ថាជាសត្វថោកទាបជាងសត្វឆ្មា ឬសត្វនានា ។
ខ. ទស្សន:ពួកបស្ចឹមប្រទេសថាឆ្កែជា man best friend ។ វាជាទស្សន:មួយផ្ទុយស្រឡះពីខ្មែរ ដែលចាត់ 
    ទុកឆ្កែថាជាសត្វតិរច្ឆាន គួរមាក់ងាយ និងខ្ពើមរអើម  ។
គ. ទស្សន:យួនចាត់ទុកថាឆ្កែជា best food និងថាខ្មែរជា​ best friend​​s រាប់ម៉ឺនឆ្នាំរបស់ពួកវា ។ តែខ្មែរត្រូវ
    កុំភ្លេចថា Youns will eat their best friend​​s រាប់ម៉ឺនឆ្នាំ sooner or later ដូចជាពួកវាស៊ីឆ្កែនោះដែរ ។
ឃ. តម្រារឿងវាយឆ្កែខុសជាគតិមួយសម្រាប់ខ្មែរជំនាន់នេះមើលអោយឃើញច្បាស់អំពីគ្រោះថ្នាក់យួន
   ដែលកើតមកតែពីភាពល្ងង់ខ្លៅរបស់អ្នកដឹកនាំ សម្លាប់តែជាតិឯង  ដូចសេដ្ឋីសម្លាប់ឆ្កែដូច្នោះឯង ។៚

Papillon
March 2013
                                                                      ---
PS: ដោយចង់ផ្សព្វផ្សាយភាសាជាតិ  អោយបានទូលំទូលាយនោះ សូម camdisc. មេត្តាបញ្ជូនអោយទៅ
         CAN អោយទាន ។ អរគុណធំ​.ធំ (លួចនិយាយតាមគេតិចៗចុះ !) ។៚
                              ---
កំណត់ចំណាំ៖ ដោយមូលហេតុការសរសេរអោយបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធិនៃភាសាបាលីនិងសំស្រ្កឹត សូមមេត្តាអានអត្ថបទភ្ជាប់មកជាមួយជាpdf
បណ្តាញបញ្ញវន្តខ្មែរ