Author Topic: ទស្សន:អំពី សត្វឆ្កែ  (Read 2949 times)

cancambodia

  • Administrator
  • Newbie
  • *****
  • Posts: 22
  • Karma: +1/-0
  • CAN
    • Cambodia Academic Network បណ្តាញបញ្ញវន្តខ្មែរ
ទស្សន:អំពី សត្វឆ្កែ
« on: March 23, 2013, 01:10:58 AM »
    នៅពេលដែលខ្ញុំបានអានសាររបស់លោកទាំងអស់គ្នាអំពីសត្វឆ្កែ ធ្វើឲ្យខ្ញុំនឹងឃើញពីកំណាព្យមួយបទនៅក្នុងសៀវភៅ ឧទ្យានកំណាព្យ ភាគ៣របស់អ្នកស្រី កែវ ចន្ទបូរណ៍ និង លោក ភឹម ថាវរ៉ូ បោះពុម្ពឆ្នាំ ២០០៦ ត្រង់ទំព័រលេខ ៧៤ មានកំណាព្យមួយបទអំពីសត្វឆ្កែ ដែលខ្ញុំចង់ដកស្រង់ មកចែកជូនអស់លោកអ្នកស្តាប់៖
                                         
សត្វឆ្កែ (និពន្ធដោយ ភឹម ថាវរ៉ូ)

គ្រប់មាត់ពោលពាក្យសរសើឆ្កែ            ព្រោះតែវាស្តាប់តាមបង្គាប់
ប្រើឲ្យការពារសម្បត្តិទ្រព្យ                 ឆ្កែខំយាមខ្ជាប់ មិនធ្វេសទ្វេ។

ឆ្កែមានភក្តីចំពោះម្ចាស់                         គ្មានចិត្តក្រឡាស់ម្តងណាទេ
ទោះម្ចាស់ពន្យុះឲ្យខាំគេ                       ឆ្កែមិនគ្នាន់គ្នេរ ស្ដាប់បញ្ជា។

សប្បុរស ឬ ចោរចិត្តយុងឃ្នង              អាចគ្រងធ្វើម្ចាស់ឆ្កែដូចគ្នា
ឲ្យតែឧស្សាហ៍ដាក់បាយវា                   ឆ្កែខ្លប បាក់បៀ លូនលិតជើង។

នេះហើយសារធាតុ ជាតិជាសត្វ          តើគុណសម្បត្តិ នេះមនុស្សយើង
គួរត្រាប់ ឬអត់ ចូរគិតឡើង                   ទើបមិនឃ្នើសឃ្នើង គតិលោក៕

________________________________________
From: Papillon Mon <pmon65@yahoo.com>
Sent: Monday, February 18, 2013 8:58 PM
Subject: Re: Thought of the week

 
                                ទស្សន:អំពី សត្វឆ្កែ
 
ឥណ្ឌាអោយតម្លៃ ឆ្កែនៅត្រង់វាពូកែរត់លឿន ។យើងធ្លាប់ឮពាក្យថា សុនខ គឺសត្វដែលមានក្រចកល្អ ។
 
ខ្មែរបង្អាប់ ឆ្កែនៅច្រើនកន្លែង  ដោយការប្រៀបធៀបនឹងមនុស្ស ដូចជា ៖
 
- ឆ្កែបង់ម្ចាស់ (stray dog) គឺនៅត្រង់ថាវាចោលម្សៀត គឺឆ្កែវង្វងម្ចាស់ - ជាមនុស្សរមិលគុណគេ។ 
 
- ឆ្កែកន្ទុយខ្វៀន គឹសំដៅទៅដល់ឆ្កែ  ចេះតែមានគំនិតខូច  ដែលបង្រៀនហើយមិនបានការ ព្រោះគំនិត
 
  ខូចរបស់ឆ្កែប្រភេទនេះ វាពិបាកកែ ឬកែមិនកើតតែម្តង(មានតែកាត់កន្ទុយចោលទេ  ទើបវាចប់) - មនុស្សឆ្កែកន្ទុយខ្វៀន ។
 
- ឆ្កែឆ្កួត (mad dog) ជាពាក្យងាយប្រើ-ជាលេសងាយនឹងសម្លាប់ចោល ដោយគ្មានការចាប់ទោសពៃរ៍ ចំពោះ
 
  ឆ្កែណាមួយ។  ច្បាប់ក្នុងការចោទប្រកាន់សព្វថ្ងៃ ដោយយកលេសបង្ខូចកេរ្តិ៍ឈ្មោះ (defamation law)  វាជា
 
  ស្ទីល (style) ចាស់គំរិលមួយ នៃទស្សន:ឆ្កែឆ្កួតនេះឯង  ។
 
- ឆ្កែតឿ (គំនិតឬមាយាទឆ្កែតឿ)  គឺគំនិតមិនចោលរបៀបចាស់គំរិលដែលឃើញតែវិលត្រឡប់មកវិញដដែលៗ។
 
- ឆ្កែដេកផេះ  គឺសំដៅនូវចរិតកម្ជិលរបស់ឆ្កែ - ឬមនុស្សខ្ជិលច្រអូស  មិនមានការប្រឹងប្រែងក្នុងឆាកជីវិត។
 
- ឆ្កែដំបៅក្បាល  គឺសំដៅនូវគំនិតមាយាទមិនចេះខ្មាស់អៀនរបស់មនុស្សខ្លះ  ដែលធ្វើមុខក្រាស់ហ៊ាន
 
   ត្រឡប់មករកកន្លែងចាស់វិញ ។

- ឆ្កែអង្គែស៊ី ជាប្រភេទមនុស្សមិនសូវបានការ  រវល់តែអេះរមាស់ (គិតតែកិច្ចការកំប៉ិចកំប៉ុក)
 
- ឆ្កែខែកត្តិក ឬ ខាំគ្នាដូចឆ្កែ  បង្ហាញពីភាពពាលាអាវ៉ាសែ  រញ៉ីរញ៉ៃក្នុងសង្គមខ្មែរសព្វថ្ងៃ  ។
 
- ឆ្កែព្រុសមិនដែលខាំ វាមិនសូវទៀងទេ ត្រូវប្រយ័ត្នព្រោះឆ្កែខ្មែរ  ឬមនុស្សខ្មែរវាម្តងខ្មោចចេញ-ម្តងខ្មោចចូល
   (unpredictable)
 
- បិទទ្វារវ៉ៃឆ្កែ - បិទទ្វារបានមែន  តែដល់ឆ្កែវាទាល់ច្រក  វាច្បាស់ជាខាំក្បាលវិញមិនខានទេ ។ កុំធ្វើអោយឆ្កែ
 
  វាខឹងអោយសោះ សម្តេចខ្វាង ! ។   
 
- អ្នកតាអាចម៍ឆ្កែ  ជាទស្សន:ដែលចង់បង្ហាញថានៅស្រុកខ្មែរ បុណ្យសក្តិ ឬ អំណាច ជួនកាលកើតឡើង
 
  ដោយសារតែពីរឿងស្មោគគ្រោក  គឺចេញតែពីដុំអាចម៍ប៉ុណ្ណោះ  ។
 
- ផោមអោយតែឆ្កែអរ  ជាពំនោលមួយចំពោះនយោបាយស្មោគគ្រោក  របស់អ្នកនយោបាយខ្មែរ  បោក
 
  ប្រាសរាស្ត្រពីរឿងមិនពិត  ដើម្បីតែផលប្រយោជន៍ខ្លួន ។

See attached file for the original version
បណ្តាញបញ្ញវន្តខ្មែរ